Friday 16th January 2026
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំសិក្ខាសាលាស្តីពីភាពជាម្ចាស់ការក្នុងការគ្រប់គ្រង ដឹកនាំក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិក និងបង្កើនប្រសិទ្ធភាពរបស់ស្ថាប័ន ទាំងក្នុងនាយកដ្ឋាន អង្គភាព និងសាខាទ.ក. ហើយទទួលបានការចូលរួមពីថ្នាក់ដឹកនាំ និងនិយោជិតសំខាន់ៗ ដើម្បីធ្វើការស្វែងយល់ស៊ីជម្រៅអំពីទំនួលខុសត្រូវភាពជាអ្នកដឹកនាំ សិទ្ធិអំណាចផ្ទាល់ខ្លួន និងការអភិវឌ្ឍស្ថាប័ន។
នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញសំខាន់ៗចំនួនពីរ ដោយលោក ចាន់ សេរី អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចធនាគារ អេស៊ីលីដា ភីអិលស៊ី។ បទបង្ហាញរបស់លោកផ្តោតសំខាន់លើ “ភាពម្ចាស់ការក្នុងការគ្រប់គ្រងដឹកនាំ” និង“វិធីកសាងអានុភាពខ្លួនឯង និងកសាងអានុភាពក្រុមហ៊ុន គ្រឹះស្ថានស្ថាប័ន”។