
Tuesday 30th June 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៍ ១០កើត ខែអាសាឍ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លើកទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ លើរបៀបវារៈចំនួន២រួមមាន៖ ១-ការកំណត់គោលដៅចំបងៗ (Key Assumption) ដើម្បីរៀបចំផែនការធុរកិច្ចរយៈពេល ៥ឆ្នាំរបស់ទូរគមនាគមន៍កម្ពុជា ២-ការពិនិត្យ និងអនុម័តលើគម្រោង សាងសង់បំពង់ផ្លូវកាប្លិ៍ក្រោមដី នៅខេត្តព្រះសីហនុ និងការងារផ្សេងៗ ទៀតរបស់ទូរគមនាគមន៍កម្ពុជា។ អង្គប្រជុំបានពិនិត្យ និងអនុម័តលើរបៀបវារៈទាំង២ខាងលើ យ៉ាងហ្មត់ចត់ យកចិត្តទុកដាក់ខ្ពស់ ក្នុងភាពស្និទស្នាល និងប្រកបដោយភាពទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានៅថ្ងៃអនាគត៕