
Thursday 10th December 2020
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Zoom ស្តីពីកិច្ចការងាររបស់ទូរគមនាគមន៍កម្ពុជា ដោយមានអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករង ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋាន និងអង្គភាពចំណុះទូរគមនាគមន៍កម្ពុជា ជាច្រើនរូបផងដែរ។