
Saturday 2nd May 2020
ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក និយោជិតរបស់ទូរគមនាគមន៍កម្ពុជា នៅនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
--------------------------------------------
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែពិសាខ ឆ្នំាជូត ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អមដោយឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងលោក ជិន ដារ៉ូ អគ្គនាយរងទទួលបន្ទុក នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានអញ្ជើញជួបសំណេះសំណាលជាមួយនិយោជិតនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន របស់ទូរគមនាគមន៍កម្ពុជា ដែលកំពុងបម្រើការផ្តល់សេវាអ៊ីនធើណិតនៅទូទាំងប្រទេស ដោយក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីត្រួតពិនិត្យអំពីកិច្ចដំណើរការការងារជាក់ស្តែងនៃប្រព័ន្ធបច្ចេកទេស ឧបករណ៍នានា និងផ្តល់អនុសាសន៍ថែទាំ និងកែសម្រួលប្រព័ន្ធបច្ចេកទេស ឧបករណ៍ ការបំពាក់ម៉ាស៊ីនត្រជាក់បន្ថែម ការសំអាតបរិវេណ ការថែទាំ ឧបកណ៍ បំពាក់ឧបករណ៍បច្ចេកទេសឱ្យមានភាពទំនើប តម្រូវតាមទីផ្សារប្រកួតប្រជែង និងការលើកទឹកចិត្តដល់និយោជិត ដែលមានស្នាដៃល្អ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពសេវាទូរគមនាគមន៍ជូនអតិថិជនឱ្យបានកាន់តែល្អប្រសើរឡើង ទាំងគុណភាព និងសេវា ដើម្បីជាទំនុកចិត្តដល់អតិថិជន។
បញ្ជាក់៖ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា និងថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជានឹងបន្តការងារចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងនានានៅតាមបណ្តានាយកដ្ឋានជាបន្តបន្ទាប់ទៀត៕