
Monday 10th August 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៦ខែរបស់ទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងប្រធានអង្គភាពជាច្រើនរូប។ លោក លោកស្រីប្រធាននាយកដ្ឋាន និងអង្គភាព បានធ្វើបទបង្ហាញពីរបាយការណ៍ស្តីពីលទ្ធផលអនុវត្តបានរយៈពេល៦ខែកន្លងមក ជូនអង្គប្រជុំដោយផ្តោតលើលទ្ធផលអនុវត្តបាន បញ្ហាប្រឈម ដំណោះស្រាយបញ្ហា សំណូមពរ និងផែនការសម្រាប់អនុវត្តបន្តរយៈពេល៦ខែខាងមុខ៕