
Tuesday 5th May 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែពិសាខ ឆ្នាំជូត ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អមដោយឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកទូរគមនាគមន៍កម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខនិយោជិតនាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យរបស់ទូរគមនាគមន៍កម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសត្រួតពិនិត្យអំពីចរន្តការងាររដ្ឋបាល និង ការងារគ្រប់គ្រងហិរញ្ញវត្ថុដូចជា៖ ចំណូល ចំណាយ និងពង្រឹងការចុះទារបំណុលអោយបានខ្ជាប់ខ្ជួន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានកាន់តែល្អប្រសើរឡើង។
បញ្ជាក់៖ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា និងថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជានឹងបន្តការងារចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងនានានៅតាមបណ្តានាយកដ្ឋានជាបន្តបន្ទាប់ទៀត៕