
Thursday 7th May 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អមដោយឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងលោក ជិន ដារ៉ូ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងជាប្រធានក្រុមប្រឹក្សាវិន័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនិយោជិតនាយកដ្ឋានរដ្ឋបាល របស់ទូរគមនាគមន៍កម្ពុជា ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា និង ពិនិត្យអំពីការងារគ្រប់គ្រង ការងាររដ្ឋបាល បញ្ហាមធ្យោបាយរថយន្តសម្រាប់បម្រើការងារ ការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញ ការរក្សាសុខភាពដោយបានសហការជាមួយ ប.ស.ស ជាដើម។