
Wednesday 25th March 2020
ឯកឧត្ដម សន វី ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងឯកឧត្ដម ជា មានិត ជាក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ០៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំ និងនិយោជិកទូរគមនាគមន៍កម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ សរុបប្រមាណ ២០០នាក់។