
Friday 14th August 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា(ទ.ក.) ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយលោក Guido ដែលបានអញ្ជើញមកធ្វើទស្សនៈកិច្ចនៅទូរគមនាគមន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ព្រមទាំងលោក អគ្គនាយករង លោកប្រធាននាយកដ្ឋានផងដែរ។ លោក Guido អញ្ជើញមកទស្សនៈកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពប្រកួតប្រជែង ពីការវិវឌ្ឍថ្មីៗ របស់ទូរគមនាគមន៍កម្ពុជា និងបានអញ្ជើញទស្សនាទីតាំងដាក់ឧបករណ៍ទូរគមនាគមន៍ទំនើប និងទីតាំងមឈ្ឍមណ្ឌល NOC ថ្មីទំនើបផងដែរ។