
Friday 11th December 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Zoom ស្តីពីកិច្ចការងារផ្ទៃក្នុងរបស់ទូរគមនាគមន៍កម្ពុជា ដោយមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា លោកអគ្គនាយករង ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋាន និងអង្គភាពចំណុះទូរគមនាគមន៍កម្ពុជា ជាច្រើនរូបផងដែរ។ កិច្ចប្រជុំបានផ្តោតលើផែនការការងារ និងកិច្ចការផ្សេងៗទៀត ដោយបានពិភាក្សាយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានាពេលអនាគត៕