
Monday 31st August 2020
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លើកទី៥ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ លោកអគ្គនាយករង និងលោកប្រធានទទួលបន្ទុកបច្ចេកទេសទូរគមនាគមន៍ផងដែរ របៀបវរៈកិច្ចប្រជុំដោយផ្តោតទៅលើវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវកាប្លិ៍អុបទិក នៅក្រុងព្រះសីហនុ ដែលទូរគមនាគមន៍កម្ពុជា បាន និងកំពុងសាងសង់ ព្រមទាំងបានជំរុញការសាងសង់ឱ្យទាន់ផែនការ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ។ អង្គប្រជុំបានពិនិត្យយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងភាពស្និទ្ធស្នាល និងប្រកបដោយភាពទទួលខុសត្រូវ ដើម្បីសម្រេចបាននូវគោលដៅរបស់ទូរគមនាគមន៍កម្ពុជានៅថ្ងៃអនាគត៕