
Tuesday 22nd September 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបរិវេណស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ព្រមទាំងលោក លោកស្រីជាអគ្គនាយករង បានអញ្ជើញចូលរួមធ្វើការប្រគល់-ទទួលរថយន្តចំនួនមួយគ្រឿង ជូនទៅសាខាទូរគមនាគមន៍កម្ពុជា ខេត្តក្រចេះ សម្រាប់បម្រើការងារផ្ទៃក្នុង និងសេវាកម្មអោយមានគុណភាពល្អ និងកាន់តែមានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន៕