
Tuesday 22nd December 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៨កើត ខែបុស្ស ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Zoom ស្តីពីការរៀបចំសេវាសម្រាប់អតិថិជន ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោកជាថ្នាក់ដឹកនាំនាយកដ្ឋាន និងអ្នកជំនាញជាច្រើនរូបផងដែរ។