
Thursday 14th January 2021
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ជាលើកទី៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ និងថ្នាក់ដឹកនាំទ.ក. មួយចំនួនទៀត។ របៀបវារៈនៃកិច្ចប្រជុំផ្តោតលើលទ្ធផលការងារអនុវត្តកន្លងមក និងផែនការអនុវត្តបន្ត ដោយបានពិភាក្សាយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់៕