
Thursday 5th November 2020
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការការងាររបស់ទូរគមនគមន៍កម្ពុជា ទៅថ្ងៃអនាគត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន និងលោក លោកស្រីជាច្រើនរូបទៀត។ កិច្ចប្រជុំបានផ្តោតលើការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីពង្រីកសក្តានុពល ពង្រីកសេវាបន្ថែម ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់អតិថិជន៕