
Saturday 2nd May 2020
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៨កើត ខែពិសាខ ឆ្នំាជូត ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អមដោយឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងលោក ជិន ដារ៉ូ អគ្គនាយរងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រង និងថែទាំបណ្តាញអតិថិជន បានអញ្ជើញជួបសំណេះសំណាលជាមួយនិយោជិត នៅនាយកដ្ឋានគ្រប់គ្រង និងថែទាំបណ្តាញអតិថិជន របស់ទូរគមនាគមន៍កម្ពុជា ដែលកំពុងបម្រើការផ្តល់សេវាទូរគមនាគមន៍ជាច្រើន នៅរាជធានីភ្នំពេញ ដោយក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីត្រួតពិនិត្យអំពីកិច្ចការងារគ្រប់គ្រងការងាររដ្ឋបាលឱ្យបានខ្លី និងឆាប់រហ័ស ដោះស្រាយបញ្ហារថយន្តសម្រាប់ស្ថាបនា និងជួសជុលសេវាជូនអតិថិជន ដោយធ្វើការជួសជុលអោយមានភាពល្អប្រសើរ និងការផ្គត់ផ្គង់បណ្តាញខ្សែកាប្លិ៍ទង់ដែង ខ្សែកាប្លិ៍អុបទិក និងសម្ភារបរិក្ខារផ្សេងៗទៀត និងផ្តល់អនុសាសន៍ក្នុងការថែទាំទ្រព្យសម្បត្តិរបស់ទ.ក. ការសំអាតបរិវេណ និងអនាម័យ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពសេវាទូរគមនាគមន៍ជូនអតិថិជនឱ្យបានកាន់តែល្អប្រសើរឡើង ទាំងគុណភាព និងសេវា ដើម្បីជាទំនុកចិត្តដល់អតិថិជន។
បញ្ជាក់៖ ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា និងថ្នាក់ដឹកនាំនៃទូរគមនាគមន៍កម្ពុជានឹងបន្តការងារចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែងនានានៅតាមបណ្តានាយកដ្ឋានជាបន្តបន្ទាប់ទៀត៕