VPBX គឺជាប្រព័ន្ធទូរស័ព្ទអាជីវកម្មមួយដែលផ្តល់នូវ Call Routing, Follow-me calling, ផ្ញើសារជាសម្លេង, ទូរសារ និងជាប្រព័ន្ធសម្រាប់ចែកចាយបន្តនៃការហៅទូរស័ព្ទដោយស្វ័យប្រវត្តិ ដែលបានបញ្ជូនចេញតាមប្រព័ន្ធទូរស័ព្ទមេ។ VPBX ផ្តល់ជូននូវដំណោះស្រាយ នៃទំនាក់ទំនងការងារឲ្យកាន់តែប្រសើរឡើង ដើម្បីដោះស្រាយតម្រូវការអាជីវកម្មដ៏ខ្លាំងក្លារបស់លោកអ្នកដោយប្រើនូវបច្ចេកវិទ្យា IP ចុងក្រោយគេបង្អស់។ VPBX ផ្តល់ភាពងាយស្រួលប្រើប្រាស់សំរាប់ក្រុមហ៊ុនរបស់លោកអ្នកដោយមិនចាំបាច់ទិញ ឬតម្លើងឧបករណ៍ពិសេសណាមួយនោះទេ ពីព្រោះប្រព័ន្ធទូរសព្ទ័អាជីវកម្មថ្មីមួយនេះ រត់តាម Software គឺមិនពិបាកដូចប្រព័ន្ធ PBX ចាស់នោះឡើយ។