គ្រឿងញៀនបំផ្លាញ អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ទ.ក នឹងផ្លាស់ប្តូរជូននូវបរិធានទូរស័ព្ទថ្មី សំរាប់លោក អ្នកដែលមានផលលំបាកក្នុងការប្រើប្រាស់ គ្រាន់តែចំណាយត្រឹម ១០ ដុល្លារប៉ុណ្ណោះក្នុងបរិធានទូរស័ព្ទថ្មីមួយគ្រឿង។ ........ក្នុងឱកាសបើកសាខាថ្មីនៅទីរួមខេត្តព្រៃវែង ទូរគមនាគមន៍កម្ពុជានឹងផ្តល់ជូនការភ្ជាប់ទូរស័ព្ទ និង អ៊ីនធ័រណែតថ្មី ដោយមិនគិតថ្លៃសំរាប់អតិថិជន ១០០នាក់ ដំបូងប៉ុណ្ណោះ ចាប់ពីខែមេសា ឆ្នាំ២០១២នេះតទៅ ។ សំរាប់ព័ត៌មានលំអិតទូរស័ព្ទលេខ ០២៣ ៧២២ ២២៧ និង ទូរសារ ០២៣ ៧២៣ ៧០០ ។ Now you can buy I-Call Cards at Cambodia post counters in Phnom Penh and provinces. For more detail information, please contact to Tel: 023 720 777 or 777. ...ក្នុងឱកាសបើកទីផ្សារថ្មីក្នុងភូមិសាស្រ្តសង្កាត់ព្រែកព្នៅ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរគមនាគមន៍កម្ពុជា នឹងផ្តល់ជូននៅការភ្ជាប់ទូរស័ព្ទថ្មីគ្រាដំបូងដោយមិនគិតថ្លៃ ចាប់ខែមិនា ឆ្នាំ២០១២ នេះតទៅ ។
សំរាប់ពត៌មានលំអិត ទូរស័ព្ទលេខ ០២៣ ៧២២ ២២៧ និង ទូរសារ ០២៣ ៧២៣ ៧០០ ។
...For Prepaid I-Call Service, your outgoing calls are not required to dial 201 anymore, except prefix code 023 88XXXXXX and 023 89XXXX. For detail information, please kindly contact to Tel: 023 720 777 or 777 and Fax: 023 720 766. ...ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ចាប់ពីថ្ងៃទី ០១ ខែមីនា រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១២ ទ.ក. នឹងបញ្ចុះថ្លៃស្ថាបនាគ្រាដំបូងទូរស័ព្ទអាយ-ខល ក្នុងរាជធានីភ្នំពេញពី ១៥ដុល្លារ មកត្រឹម ៥ដុល្លារក្នុងមួយ គ្រឿង និងបញ្ចុះតម្លៃសន្ទនាផ្លូវឆ្ងាយឆ្លងតំបន់ក្នុងប្រព័ន្ធ ទ.ក. មកត្រឹមតែ១សេនដុល្លារ ក្នុង១នាទី តែប៉ុណ្ណោះ។ ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរស័ព្ទលេខៈ (០២៣) ៧២០ ៧៧៧/ ៧២៣ ០០៧ ឬ ៧៧៧
...ទូរគមនាគមន៍កម្ពុជា ត្រូវការជ្រើសរើសភ្នាក់ងារលក់ខាងក្រៅជាបន្ទាន់ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ សំរាប់ព័ត៌មានលំអិតសូមចូលទៅកាន់ www.tc.com.kh/telecom-job-annoucement-26.html។ ព័ត៌មានលំអិតសូមទាក់ទង ទូរស័ព្ទ : ០២៣ ៧២០ ៧០៨ ។

អំពីប្រវត្តិ ទ.ក

Untitled Document
   
history_01.jpg
ពិធីប្រកាសដាក់ឱ្យដំណើរការ
"ទូរគមនាគមន៍កម្ពុជា" ជាសហគ្រាសសាធារណៈ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំ ធ្វើពិធី
ប្រកាស កាលពីថៃ្ងទី០៥ខែមករាឆ្នាំ២០០៦ នៅស្ថានីយ
ផ្កាយរណប "បាយ័ន" ។

ពិធីនេះត្រូវបានការចូលរួមក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីបណ្តាឯកអគ្គរាជទូតរដ្ឋទូតនៃប្រទេសមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយ
ឯកឧត្តមរដ្ឋ មន្រ្តីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការជាតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលនិងមន្រ្តីរាជការ និយោជិត
របស់ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៍(ប.ទ.) សរុបប្រមាណ៧០០ នាក់ផងដែរ។

ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍គូស បញ្ជាក់ពីការរីកចំរើននាពេល
ប៉ុន្មានឆ្នាំ ចុងក្រោយនេះលើវិស័យទូរគមនាគមន៍សំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍន៍នូវវិស័យនេះ
ឱ្យបាន ដល់ទីជនបទ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរអំពីការខិតខំរបស់ក្រសួងនិងស្ថាប័នហិរញ្ញវត្ថុក្នុងកិច្ចដំណើរ
ការរៀបចំបានជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះដើម្បីដាក់ឱ្យទូរគមនាគមន៍កម្ពុជាក្លាយទៅជាសហ
គ្រាសសាធារណៈរបស់រដ្ឋស្របតាមគោល នយោបាយនៃកំណែ ទំរង់សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី២(២០០១-
២០០៥)។ ឯកឧត្តមក៏បានរាយការណ៍បញ្ជាក់ជូនពី លទ្ធផលខិតខំប្រឹងប្រែងរបស់ក្រសួងអាណាព្យាបាលទាំងពីរក្នុងស្មារតីសហការលើកម្មវិធីការងារសម្រេចបានកន្លងមកៈ


១- ក្រុមប្រឹក្សាភិបាលសហគ្រាសត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៤២អនក្រ.តកចុះថ្ងៃទី០២ខែមីនាឆ្នាំ២០០៥ បន្ទាប់ពីការ ជ្រើសរើសចាត់តាំងៈ
១.១- អគ្គនាយកម្នាក់ អនុក្រឹត្យលេខ២៥អនក្រ.តតចុះថ្ងៃទី១៣ខែមករាឆ្នាំ២០០៥
១.២- មន្រ្តីត្រួតពិនិត្យរដ្ឋម្នាក់ អនុក្រឹត្យលេខ៩៩អនក្រ.តតចុះថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០០៥។


២- ទ្រព្យធនរបស់សហគ្រាសក៏ត្រូវបានរៀបចំផ្អែកលើលទ្ធផលការងារនៃគណៈកម្មការអន្តរក្រសួងផ្ញើជូនក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុលិខិតលេខ២០៤២ប.ទ. ចុះថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០០៥និង ចុះហត្ថលេខារួមនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០០៥លើតារាងតុល្យការ ដែលមានដើមទុនសរុប១៦៤,៨២៣,៦៩២,៣៧៦រៀល។


៣- សេចក្តីព្រាងលក្ខន្តិកៈសហគ្រាសត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០០៥។


៤- ឯក្រុមប្រឹក្សាភិបាលសហគ្រាសបានអនុវត្តតួនាទីរបស់ខ្លួនជាអាទិ៍បានរៀបចំរចនាសម័្ពន្ធសហគ្រាសនិងបានអនុម័តរួច
ហើយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥ និងកំពុងបន្តការពិភាក្សាផ្ទៃក្នុងលើៈ
៤.១-សេចក្តីព្រាងលក្ខន្តិកៈបុគ្គលិកធ្វើនៅថ្ងៃទី២១ខែមីនាឆ្នាំ២០០៥
៤.២-ប្រភេទនិងតារាងប្រាក់បៀវត្សរ៍
៤.៣-ផែនការសេវាកម្ម-អាជីវកម្មឆ្នាំ២០០៦
៤.៤-ការជ្រើសរើសតំណាងបុគ្គលិកម្នាក់ដែលជាសមាជិកស័្វយប្រវត្តិនៃក្រុមប្រឹក្សាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានថ្លែងនូវក្តីសង្ឃឹមទុកចិត្តលើអស់លោក - លោកស្រីក្នុងក្រុមប្រឹក្សាភិបាលនិង លោក
អគ្គនាយកក្នុងការដឹកនាំនិងគ្រប់គ្រង ទូរគមនាគមន៍កម្ពុជាទទួលបាន ជោគជ័យក្នុងអាណត្តិដ៏ដំបូងនេះនិងដើម្បីកិច្ច
អភិវឌ្ឍន៍ យូរអង្វែងនៃវិស័យទូរគមនាគមន៍កម្ពុជា។ និងបានសំដែងនូវការកោតសរសើរដ៏ធំធេងចំពោះមន្ត្រីរាជការថ្នាក់ដឹក
នាំក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យកិច្ចសហការនេះបាន
សម្រេចប្រកបដោយជោគជ័យ។

ឯកឧត្តមក៏បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យជាតំណាងខ្ពង់ខ្ពស់របស់សម្តេច
អគ្គមហាសេនា តេជោ នាយករដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសនេះ។ ក្នុងមតិសំណេះសំណាលចំពោះអង្គពិធីនាពេលនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថាៈការដាក់ឱ្យ
ដំណើរការទូរគមនាគមន៍កម្ពុជាជាសហគ្រាសសាធារណៈនាពេលនេះគឺដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាពបំផុតនិង
ទាន់ពេលវេលាទៅនឹងតម្រូវការកសាងសេដ្ឋកិច្ចកម្ពុជាទៅតាមទិសដៅនៃសកលភាវូបនីយកម្មនិងគោលនយោបាយអភិវឌ្ឍន៍វិស័យ
ទូរគមនាគមន៍នៅកម្ពុជា។

ទូរគមនាគមន៍កម្ពុជាបានបង្កើតឡើងដោយក្រសួងអាណាព្យាបាលទាំងពីរគឺក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និង
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុហើយដែលមានដើមទុនដំបូងចំនួនប្រមាណ ៧០លានដុល្លារអាមេរិក ក្នុងនោះ៣០លានដុល្លារអាមេរិក
ប្រទេសជប៉ុនជាអ្នកជួយគាំទ្រ។ ទិសដៅរបស់រដ្ឋាភិបាលលើវិស័យទូរគមនាគមន៍គឺកសាងឱ្យបាននូវប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាននិង
ទូរគមនាគមន៍ដ៏ទំនើបនិងសមស្របដែលអាចមានលទ្ធភាពផ្តល់ឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសនូវសេវាទូរគមនាគមន៍ទាន់សម័យ
មានទំនុកចិត្តដូចដែលប្រទេសជិតខាងនៅក្នុងតំបន់កំពុងប្រើប្រាស់ហើយប្រែក្លាយសេវាទូរគមនាគមន៍នោះឱ្យក្លាយជាហេដ្ឋារចនា
សម្ព័ន្ធដ៏មាន ប្រសិទ្ធិភាពបំផុតសម្រាប់គាំទ្រដល់ការធ្វើវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ដូច្នេះការរៀបចំឱ្យមាន
បណ្តាញសេវាទូរស័ព្ទនិង អ៊ីនធ័រណែត គ្របដណ្តប់ពេញផ្ទៃប្រទេសពិសេសនៅតំបន់ជនបទសម្រាប់គោលដៅសេដ្ឋកិច្ចពាណិជ្ជកម្ម
អប់រំសង្គមកិច្ចនិងរដ្ឋបាលគឺជាមធ្យោបាយចាំបាច់បំផុតដើម្បីសម្រេចគោលដៅនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តទៀតថាបើធ្វើដូចនេះបានកម្ពុជានឹងមានស្ថេរភាពប្រកួតប្រជែងគ្រប់គ្រាន់ជាមួយបណ្តាប្រទេសក្នុង
តំបន់ក្នុងទិសដៅទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។ប្រព័ន្ធទូរគមនាគមន៍កម្ពុជាទំនើបមានតម្លៃ
ថោកដែលមានសេវាគ្របដណ្តប់ទូលំទូលាយនិងរួមវិភាគទានយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធិភាពនិងដំណើរការផលិតព្រមទាំង
សម្រួលដល់ដំណើរការទីផ្សារក៏ដូចបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈផងដែរ។

នាឱកាសដ៏ប្រសើរនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងឯកឧត្តមរដ្ឋមន្រ្តី សូរ ឃុន បានអញ្ជើញជាកិត្តិយស
ក្នុងការរូតបើករបាំងស្បៃបង្ហាញស្លាកសញ្ញាសំគាល់ "LOGO" របស់ទូរគមនាគមន៍កម្ពុជាជានិមិត្តរូបដាក់ឱ្យដំណើរការជាសហគ្រាស
សាធារណៈនេះចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៦ តទៅក្រោមក្រសែភ្នែករបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងមន្រ្តីរាជការ
របស់ក្រសួងដែលបានចូលរួម។

 
 

history_02.jpg
history_03.jpg
 
TOP