HOT NEWS

ព្រឹត្តិការណ៍

 

 

នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦ ​ត្រូវនឹងថ្ងៃ០៨រោជ  ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០  ទូរគមនាគមន៍កម្ពុជា ក្រោមការដឹកនាំដោយ លោក សន វី ជាអគ្គនាយកស្តីទីនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន  លោក-លោកស្រីអនុប្រធាន នាយកដ្ឋាន លោកជំនួយការ លោកប្រធានការិយាល័យ និងនិយោជិតជាច្រើនរូបទៀត បានអញ្ជើញចូលរួមដង្ហែរទានព្រះវស្សា ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ទៅកាន់វត្តចំនួនបី គឺវត្តព្រែកតូច វត្តត្រពាំងឈូក និងវត្តធនមន្ត ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងខណៈដែលប្រគេនទានព្រះវស្សាដល់ព្រះសង្ឃចំនួនបីវត្តនោះ ទូរគមនាគ មន៍កម្ពុជាក៏បានប្រគេនបច្ច័យ និងទ័យទានមួយចំនួនទៀតផងដែរ។

ក្នុងការប្រារព្ធពិធីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍ពីលោកញឹម វណ្ណឌឹន គណៈអភិបាលស្រុកស្អាង លោក ទេព សូត្រ គណៈអភិបាលឃុំព្រែកគយ លោកតាជី ​យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើនផងដែរ។

1

2

3

4

5

6

===================================================================================================

កាលពីរសៀលថ្ងៃទី ១១ ឧសភា ឆ្នាំ២០១៦ ទូរគមនាគមន៍កម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ អមដំណើរដោយឯកឧត្តម អនុរដ្ឋលេខាធិការ និង ឯកឧត្តម អគ្គនាយករដ្ឋបាល បានអញ្ជើញមកធ្វើការសំណេះសំណាលជាមួយថ្នាក់ដឹកនាំ របស់ទ.ក។ ថ្នាក់ដឹកនាំដែលអញ្ជើញទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយឯកឧត្តមរដ្ឋមន្ត្រីមាន ឯកឧត្តម ខូវ មករា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លោក សន វី អគ្គនាយកស្តីទី លោកអគ្គនាយករង លោកប្រធាន និង លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីជាជំនួយការ និង លោកប្រធាន លោក លោកស្រីអនុប្រធាន ការិយាល័យផងដែរ។ ក្នុងការជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ល្អៗ អោយមានការសហការគ្នាល្អ ខិតខំប្រឹងប្រែងធ្វើការងារបន្តទៀត ដើម្បី ទ.ក មានភាពរីកចម្រើន ពីព្រោះវិស័យទូរគមនាគមន៍មានការប្រកួតប្រជែងខ្លាំង។ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម អនុរដ្ឋលេខាធិការ និង ឯកឧត្តម អគ្គនាយករដ្ឋបាល ក៏បានអញ្ជើញពិនិត្យមើល បញ្ជរបម្រើសេវាអតិថិជន ឧបករណ៍បរិក្ខារបច្ចេកទេសមួយចំនួន និង សួរសុខទុក្ខដល់និយោជិតទ.កផងដែរ។

1

2

3

 

==============================================================================================================================================================

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦   វេលាម៉ោង០៧.៣០នាទី ព្រឹក នៅទូរគមនាគមន៍កម្ពុជា ស្នាក់ការកណ្តាល បានប្រារព្ធពិធីសូត្រមន្ត  ដោយបាននិមន្តព្រះសង្ឃចំនួន៥អង្គ តាជី និងយាយជីមួយចំនួនទៀត។ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងមុនថ្ងៃបុណ្យចូលឆ្នាំថ្មី  ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០  ដែលជាពិធីបុណ្យប្រពៃណីខ្មែរ។  គោលបំណងនៃការធ្វើពិធីនេះ  ដើម្បីសូមពរជ័យ  សិរីសួស្តី  ជ័យមង្គល  បវរមហាប្រសើរ  នៅឆ្នាំថ្មី អោយចូលមានដល់ទូរគមនាគមន៍កម្ពុជា ក៏ដូចជានិយោជិតរបស់ទូរគមនាគមន៍កម្ពុជាទាំងអស់។  នៅក្នុងឱកាសប្រារព្ធពិធីសូត្រមន្តនោះ  មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូវ មករា ប្រធានក្រុមប្រឹក្សាភិបាល ទ.ក និង  លោក សន វី អគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ  លោក/លោកស្រីជាជំនួយការ និងនិយោជិតក្រោមឱវាទជាច្រើនផងដែរ។

sot mun first

sot mun last

==============================================================================================================

 

ទូរគមនាគមន៍កម្ពុជាដឹកនាំដោយ ឯកឧត្តមអគ្គនាយក ឡាយ ម៉ារីវ៉ូ និងថ្នាក់ដឹកនាំទ.ក មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានមូលមតិជាឯកច្ឆន្ទផ្តួចផ្តើមប្រារពធ្វើបុណ្យកឋិនទានមហាសាមគ្គីដង្ហែវេប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធិសីមាវត្តព្រែកតូច ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។ ការប្រារព្ធធ្វើពិធីអង្គកឋិនទាននេះដោយមានការចូលរួមពីសំណាក់លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រែកតូចផងដែរ។ កម្មវិធីបុណ្យសូត្រមុន នៅថ្ងៃទី ១១ កើតខែ កក្តិក ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង 03:00 នាទីរសៀលនៅទីអារាមវត្តព្រែកតូច។ លុះព្រឹកឡើងថ្ងៃអាទិត្យទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៧ ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ លុះម៉ោង ១ ថ្ងៃត្រង់ជួបជុំពុទ្ធបរិស័ទទាំងអស់ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ ៣ ជុំ រួចវេប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

ក្នុងការអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ឯកឧត្តមអគ្គនាយក ទ.ក លោកអគ្គនាយករង លោកប្រធាន / លោក-លោកស្រីអនុប្រធាននាយកដ្ឋាន ជំនួយការ និង និយោជិត ទ.ក មួយចំនួនទៀត ។

picture 1

picture 2

====================================================================================================

នៅថ្ងៃអង្គារ៍  ទី០៦ ខែតុលា ឆ្នាំ២០១៥ ​ត្រូវនឹងថ្ងៃ០៩រោជ  ខែភទ្របទ ឆ្នាំមមែ សប្តស័ក្ត ព.ស២៥៥៩  វេលាម៉ោង១៥ និងសូន្យនាទី ទូរគមនាគមន៍កម្ពុជាបានចូលរួមសូត្រមន្តកាន់បិណ្ឌ  វេនទី១០  នៃទិវារបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  នៅវត្តស្រះចក  ហៅវត្តវិមានតេជៈ  ស្ថិតនៅក្នុងសង្កាត់ស្រះចក  ខ័ណ្ឌដូនពេញ  រាជធានីភ្នំពេញ។

            នៅព្រឹកថ្ងៃពុធ  ទី០៧ ខែតុលា ឆ្នាំ២០១៥ ​ត្រូវនឹងថ្ងៃ១០រោជ  ខែភទ្របទ ឆ្នាំមមែ សប្តស័ក្ត ព.ស២៥៥៩  វេលាម៉ោង៧ និងសូន្យនាទី  បានប្រគេនយាគូដល់ព្រះសង្ឃ   លុះម៉ោង៩ និងសូន្យនាទី  បានធ្វើពិធីរាប់បាត្រ  និងម៉ោង ១០ និងសូន្យនាទី  វេរភក្តាហារប្រគេនព្រះសង្ឃដើម្បីបង្សកូលឆ្លងជាកិច្ចបង្ហើយបុណ្យ។

ក្នុងការអញ្ជើញចូលរួមក្នុងពិធីនោះ  ដឹកនាំដោយ ឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន  លោក-លោកស្រីអនុប្រធាននាយកដ្ឋាន  លោកប្រធានការិយាល័យ  លោក-លោកស្រីអនុប្រធានការិយាល័យ  ជំនួយការ និងនិយោជិតជាច្រើនរូបទៀត។

showpchum1

showpchum2

=============================================================================================================

 

សកម្មភាពប្រជុំបូកសរុបលទ្ធផល និងសកម្មភាពការងារ  ប្រចាំខែកញ្ញា ឆ្នាំ២០១៥ របស់ទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥  ទូរគមនាគមន៍កម្ពុជា  បានប្រជុំបូកសរុបលទ្ធផល និងសកម្មភាពការងារប្រចាំខែសីហា ឆ្នាំ២០១៥  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាយ ម៉ារីវ៉ូ  ប្រតិភូរាជរដ្ឋា  ភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា  និងវត្តមានអញ្ជើញចូលរួមមានលោក អគ្គនាយករង  លោកប្រធាន  លោក/លោកស្រីអនុប្រធាននាយកដ្ឋាន  លោក/លោកស្រីជាជំនួយការ និងសមាជិកមួយចំនួនទៀត។  លទ្ធផលដ៏ល្អ និងមានមោទនភាពបំផុត  ដែលសម្រេចបាននៅក្នុងខែសីហានេះ  ក្នុងចំណោមលទ្ធផលជាច្រើនទៀត ទូរគមនាគមន៍កម្ពុជា  បានបញ្ចប់គម្រោងតម្លើងចំណុះល្បឿនបញ្ជូនស៊ីញ៉ាល់ពី STM-16ទៅ STM-64 (10G) ដោយជោគជ័យ និងបានដាក់អោយដំណើរការសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់អតិថិជននៅគ្រប់សាខាទ.ក.នៅទូទាំងប្រទេស  ដែលអតិថិជនអាចប្រើប្រាស់សេវាអ៊ីនធឺណែតរបស់ទ.ក.នូវល្បឿនលឿន  ហើយទ.ក. មានលទ្ធភាពផ្តល់សេវាDPLC តាមតម្រូវការរបស់ក្រុមហ៊ុនប្រតិបត្តិករ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែត (ISPs) ប្រកបដោយគុណភាពខ្ពស់

និងមានទំនុកចិត្តផងដែរ។  

meeting

meeting1

==============================================================================================================================

new image

 ==============================================================================================================================

 កាលពីថ្ងៃទី១៧  ខែកក្កដា ឆ្នាំ២០១៥   ទូរគមនាគមន៍កម្ពុជា ​ បានឧបត្ថម្ភថវិកាចំនួន៤៥០ដុល្លារ    

អាមេរិកដល់វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (National Institute of Post and Telecommunication Information Communications Technology)  ហៅកាត់ថា NIPTICT ដើម្បីឧបត្ថម្ភដល់វិស័យកីឡារបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការឧបត្ថម្ភនេះ បានបង្ហាញអោយឃើញថា ទូរគមនាគមន៍កម្ពុជា បានចូលរួមចំណែកលើកស្ទួយវិស័យកីឡា ក្នុងពេលដែលវិស័យនេះកំពុងមានការរីកចំរើន និងមានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជាទូទាំងប្រទេស

shownew

============================================================================================================================================================== 

កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៥ ទូរគមនាគមន៍កម្ពុជាបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់បចេ្ចកវិទ្យាគមនាគមន៍ និង ព័ត៌មានកម្ពុជា និងគម្រប់ខួប ១៥០ឆ្នាំ របស់សហភាពទូរគមនាគមន៍អន្តរជាតិ​ នៅសណ្ឋាគារ Phnom Penh Phokeethra ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍។​ ទូរគមនាគមន៍កម្ពុជា បានដាក់តាំងបង្ហាញ មានដូចជា៖ រូបភាពពានរង្វាន់ដែលទទួលបានកន្លងមក រូបភាពសក្តានុពលនៃបណ្តាញឆ្អឹងខ្នងកាប្លិ៍អុបទិក ទីតាំងអាជីវកម្មនៅតាមបណ្តាខេត្ត - ក្រុង/ស្រុក និងបង្ហាញពីសេវាមួយចំនួនទៀត។ ក្នុងពីធីនោះដែរ ទូរគមនាគមន៍កម្ពុជា មានកិត្តិយស បានទទួលរង្វាន់ CAMBODIA ICT AWARD 2015 ដែលប្រគល់ជូន ដោយឯកឧត្តម ប្រាក់ សុខុន និង ទទួលដោយឯកឧត្តម ឡាយ​ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា។

ភ្ញៀវជាតិ និង អន្តរជាតិជា​ច្រើន បានទស្សនា និង​ចាប់អារម្មណ៍លើការដាក់តាំងពិព័រណ៍របស់ទូរគមនាគមន៍កម្ពុជា នោះដែរ។​

 

show1

 

show2

 ================================================================================

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥   ត្រូវនឹងថ្ងៃទី០៤រោច  ខែពិសាខ  ឆ្នាំមមែរ  សប្តស័ក ព.ស ២៥៥៩  ទូរគមនាគមន៍កម្ពុជា បានចូលរួមរៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល  ដែលជា បុណ្យប្រពៃណីជាតិ  នៅទីរួមខេត្តបាត់ដំបង  ជាមួយក្រសួង្រៃសណីយ៍ និងទូរគមនាគមន៍។  ក្នុងព្រះរាជពិធីនោះដែរ ទូរគមនាគមន៍កម្ពុជា បានដាក់តាំងបង្ហាញមានដូចជាៈ សកម្មភាពនានារបស់ថ្នាក់ដឹកនាំ សក្តានុពល នៃបណ្តាញឆ្អឹងខ្នងកាប្លិ៍អុបទិក  ទីតាំងអាជីវកម្មនៅតាមបណ្តាខេត្ត ក្រុង/ស្រុក សកម្មភាពរបស់អ្នកបច្ចេកទេស ស្ថាបនាសេវាបណ្តាញទូរគមនាគមន៍  សកម្មភាពបំរើសេវាជូនអតិថិជន និងបរិក្ខារទូរគមនាគមន៍ មួយចំនួន ទៀត។ក្នុងឱកាសនោះដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  មន្ត្រីជាន់ខ្ពស់  និងជាមហាជនយ៉ាងច្រើន  បានសព្វព្រះរាជហរទ័យ យាងទត និងទស្សនា  លើរូបភាព និងបរិក្ខារទូរគមនាគមន៍  ដែលបានដាក់តាំងបង្ហាញ ក្នុងព្រះរាជពិធីជា ប្រវត្តិសាស្ត្រនេះដែរ ។

---------------------------------------------------------------------------------------------------------------------------

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥   វេលាម៉ោង១៥.០០នាទី នៅទូរគមនាគមន៍កម្ពុជា ស្នាក់ការកណ្តាល បានប្រារព្ធពិធីសូត្រមន្ត  ដោយបាននិមន្តព្រះសង្ឃចំនួន៤អង្គ តាជី និងយាយជីមួយចំនួនទៀត។  ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងមុនថ្ងៃបុណ្យចូលឆ្នាំថ្មី  ឆ្នាំមរមែ  សប្តស័ក ព.ស ២៥៥៩  ដែលជាពិធីបុណ្យប្រពៃណីខ្មែរ។  គោលបំណងនៃការធ្វើពិធីនេះ  ដើម្បីសូមពរជ័យ  សិរីសួស្តី  ជ័យមង្គល  បវរមហាប្រសើរ  នៅឆ្នាំថ្មី អោយចូលមានដល់ទូរគមនាគមន៍កម្ពុជា ក៏ដូចជានិយោជិតរបស់ទូរគមនាគមន៍កម្ពុជាទាំងអស់។  នៅក្នុងឱកាសប្រារព្ធពិធីសូត្រមន្តនោះ  មានការអញ្ជើញចូលរួមពី ឯកឧត្តមឡាយ   ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ  លោក/លោកស្រីជាជំនួយការ និងនិយោជិតក្រោមឱវាទជាច្រើនផងដែរ។

 

 sot mun

 

ក្នុងឱកាសទិវានារីអន្តរជាតិខួបលើកទី១០៤ ថ្ងៃទី ៨មីនា ឆ្នាំ២០១៥ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ទូរគមនាគមន៍កម្ពុជា បានធ្វើពិធីសំណេះសំណាលជាមួយនិយោជិតនារី ក្រោមអធិបតីភាព ឯកឧត្តមឡាយ   ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោកប្រធានសវនកម្មផងដែរ។ ការធ្វើពិធីសំណេះសំណាលនេះ ក្នុងគោលបំណងចូលរួមលើកកំពស់សិទិ្ធស្រ្តី និង លើកកំពស់សីលធម៌សង្គមដោយផ្តល់តម្លៃស្រ្តីខ្មែរ ក៏ដូចជាស្រ្តីទូទាំងពិភពលោក និងគ្រួសារខ្មែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងសំណេះសំណាលដោយការផ្តល់មតិ  យោបល់ល្អៗ  និងផ្តល់ជូនជាថវិការ និងវត្ថុអនុស្សាវរីយ៍ ក្នុងន័យជួយលើកកំពស់ និងផ្តល់តម្លៃស្រ្តីគ្រប់ស្រទាប់។  លោកស្រី អ៊ុន ឯកមុន្នី តំណាងអោយស្រ្តីនៅក្នុងទូរគមនាគមន៍កម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គនាយកទូរគមនាគមន៍កម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងសមាជិកទាំងអស់ក្នុងពិធីនេះ។ 

women

====================================================================================================

កាលពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារ PMU របស់ទូរគមនាគមន៍ បានចូលរួមអមដំណើរ ឯកឧត្តមឡាយ ម៉ារីវ៉ូប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីអង្គការJICA, KDDI, ក្រុមហ៊ុនASBផងដែរ ដើម្បីចុះពិនិត្យដំណើរការសាងសង់អគារក្នុងគម្រោងCP-P5ចំនួន០៩ទីតាំង នៅក្រុងតាខ្មៅ ខេត្តតាកែវ ស្រុកត្រាំកក់ ស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងស្រុកព្រៃនប់។ ជាលទ្ធផលក្នុងការចុះពិនិត្យនោះដែរ ក្រុមការងារបានពិនិត្យ និង    ផ្តល់យោបល់ កែតម្រូវចំណុចមួយចំនួន  ដើម្បីអោយដំណើរការសាងសង់នេះ មានភាពត្រឹមត្រូវតាមបទដ្ឋាន 

un

 

====================================================================================================

 

1

2

3 

 

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារទូរគមនាគមន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទ.ក. និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគម្រោងCP-P5 នៅក្នុងបរិវេណការិយាល័យប.ទ.ស្រុកត្រាំកក់ និងក្នុងបរិវេណមន្ទីរប.ទ.ខេត្តតាកែវ ដែលអមដំណើរដោយលោកអគ្គនាយករង លោកប្រធាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងនិយោជិត ព្រមទាំងមានការអញ្ជើញចូលរួមរបស់លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ និងសហការី, តំណាងអង្គការ JICA, តំណាងក្រុមហ៊ុន Marubeni/Alcatel-Lucent Shanghai Bell,  ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless។

pict3

pict4

 

---------------------------------------------------------------------------------------------------------------------------------

 

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារទូរគមនាគមន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទ.. និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគម្រោងCP-P5 នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអមដំណើរដោយលោកអគ្គនាយករង លោកប្រធាន-លោកលោកស្រីអនុប្រធាននាយកដ្ឋាន និងនិយោជិត ព្រមទាំងមានការអញ្ជើញចូលរួមរបស់លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល និងសហការី, តំណាងក្រុមហ៊ុន Marubeni/Alcatel-Lucent Shanghai Bell,  ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless

pict1

pict2

 

------------------------------------------------------------------------------------------------------------

លោក/លោកស្រីអនុប្រធានការិយាល័យ/មជ្ឈមណ្ឌល  និងលោជំនួយការ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារទ.ក.ថ្មី ក្នុងគម្រោង CP-P5 នៅទីរួមស្រុកកំពង់ត្រាច និងទីរួមខេត្តកំពតក្នុងបរិវេណមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីរាជការខេត្តកំពត, លោកតំណាងទីប្រឹក្សាជប៉ុនគំរោងCP-P5(KDDI), លោកតំណាងក្រុមហ៊ុនម៉ៅការសាងសង់ក្នុងគម្រោងCP-P5 តំណាងក្រុមហ៊ុន Alcatel-Lucent Shanghai Bell, ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless  បានប្រព្រឹត្តទៅប្រកបដោយភាពស្នឹទស្នាល  នឹងបានបញ្ចប់សព្វគ្រប់នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

 

 

 

 

tc copy

 

 

tc copy

-----------------------------------------------------------------------------------------------------------------------

នៅពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ ម៉ារីវ៉ូ ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទ.ក. អមដំណើរដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/ លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ/មជ្ឈមណ្ឌល និងលោក/លោកស្រីជាជំនួយការ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់អគារទ.ក.ថ្មី ក្នុងគម្រោង CP-P5 នៅក្នុងបរិវេណមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកែប និងមន្ត្រីរាជការ, លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពត, លោកតំណាងទីប្រឹក្សាជប៉ុនគំរោងCP-P5(KDDI), លោកតំណាងក្រុមហ៊ុនម៉ៅការសាងសង់ក្នុង គម្រោងCP-P5 (MB/ASB)ព្រមទាំងលោកតំណាងក្រុមហ៊ុនម៉ៅការបន្តសាងសង់អគារទ.ក. ទាំងអស់ក្នុងគម្រោង CP-P5(Wire & Wireless) បានប្រព្រឹត្តទៅប្រកបដោយភាពស្នឹទស្នាល នឹងបានបញ្ចប់សព្វគ្រប់នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ ។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ ម៉ារីវ៉ូ ជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកទ.ក. អមដំណើរដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រី អនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ/មជ្ឈមណ្ឌល និងលោក /លោកស្រីជាជំនួយការ ក៏បានអញ្ជើញចូលរួមកពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគំរោង CP-P5 នៅស្រុកព្រៃនប់ និងនៅមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ និងសមាសភាពចូលរួមនាឱកាស នោះ រួមមានលោកអភិបាលស្រុកព្រៃនប់ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ និងបុគ្គលឹក តំណាងមកពីក្រុមហ៊ុន អនុវត្តន៍គំរោង Alcatel-Lucent ASB តំណាងមកពីក្រុមហ៊ុនសាងសង់ W&W(Wire-land & Wireless) និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ បន្ទាប់ពីបានធ្វើកិច្ចបញ្ចុះបឋមសិលាសាងសង់រួចមក ឯកឧត្តម ក៏បានប្រគល់សៀវភៅប្លង់មេជូនដល់ក្រុមហ៊ុន Alcatel-Lucent ,W&W ជានិមិត្តរូបដល់ការសាងសង់។ នៅពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ លោក សោម សុមនោ អគ្គនាយករង តំណាងអោយទូរគមនាគមន៍ កម្ពុជា និងសហការី បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគម្រោងCP-P5 ក្នុងក្បាលដី លេខNR-7 ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមរបស់តំណាងក្រុមហ៊ុន Alcatel-Lucent Shanghai Bell, ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless ផងដែរ។ គំរោងសាងសង់បណ្តាញឆ្អឹងខ្នង(បណ្តាញកាប្លិ៍អុបទិកមេ) ជាគំរោងដើម្បីតភ្ជាប់បណ្តាញឆ្អឹងខ្នងរបស់ទ.ក.នៅតំបន់អនុទន្លេមេគង្គ(GMS-IS) ពីព្រំប្រទល់កម្ពុជា(ដុងក្រឡរ)-ឡាវ រត់តាមបណ្តោយផ្លូវជាតិលេខ៧ មកដល់ទីរួមខេត្តកំពង់ចាម និងបន្តពីខេត្តសៀមរាបរត់តាមបណ្តោយផ្លូវជាតិលេខ៦អារមកដល់ទីប្រជុំជនស្គន់។ គំរោងនេះក៏បានតភ្ជាប់បណ្តាញឆ្អឹងខ្នងរបស់ទ.ក.ផងដែរ ដែលជាជំនួយរបស់ប្រទេសអាល្លឺម៉ង់ ពីព្រំប្រទល់កម្ពុជា(ក្រុងប៉ោយប៉ែត)-ថៃ រត់តាមបណ្តោយផ្លូវជាតិលេខ៥ មកដល់រាជធានីភ្នំពេញ និងរត់តាមបណ្តោយ ផ្លូវជាតិលេខ១ទៅ ដល់ព្រំប្រទល់កម្ពុជា(ក្រុងបាវិត)-វៀតណាម។ គំរោងCP-P5 នេះ អាចផ្គត់ផ្គង់សេវាទូរគមនាគមន៍ច្រើនប្រភេទ នៅទីប្រជុំជនចំនួន១០កន្លែងធំៗ ចាប់ តាំងពីខេត្តកំពង់ចាមតាមជាតិផ្លូវលេខ៦អា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ រហូតដល់ខេត្តព្រះសីហនុ។ ការអនុវត្តគម្រោង នឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០១៦ ហើយក្រោយពីឆ្នាំ២០១៦តទៅ ទូរគមានគន៍កម្ពុជា នឹងប្រែរមុខមាត់ថ្មីដល់ការអភិវឌ្ឍន៍វិស័យទូរគមនាគមន៏ ដោយការបំពាក់ឧបករណ៍ Broadband Internet មាន ល្បឿនលឿន(FTTH) និងមានសមត្ថភាពផ្គត់ផ្គង់សេវាទូរគមនាគមន៍ច្រើប្រភេទ ជូនដល់អតិថិជន។

tc copy

tc copy

tc copy

tc copy

=========================================================================================================

 

ពិធីប្រកាសដាក់ឱ្យដំណើរការ
"ទូរគមនាគមន៍កម្ពុជា" ជាសហគ្រាសសាធារណៈ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំ ធ្វើពិធី ប្រកាស កាលពីថៃ្ងទី០៥ខែមករាឆ្នាំ២០០៦ នៅស្ថានីយផ្កាយរណប "បាយ័ន" ។

ពិធីនេះត្រូវបានការចូលរួមក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយមានការអញ្ជើញចូលរួមពីបណ្តាឯកអគ្គរាជទូតរដ្ឋទូតនៃប្រទេសមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយ ឯកឧត្តមរដ្ឋ មន្រ្តីរដ្ឋលេខាធិការអនុរដ្ឋលេខាធិការជាតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលនិងមន្រ្តីរាជការ និយោជិត របស់ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៍(ប.ទ.) សរុបប្រមាណ៧០០ នាក់ផងដែរ។

ឯកឧត្តម សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍គូស បញ្ជាក់ពីការរីកចំរើននាពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះលើវិស័យទូរគមនាគមន៍សំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការអភិវឌ្ឍន៍នូវវិស័យនេះ ឱ្យបាន ដល់ទីជនបទ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរអំពីការខិតខំរបស់ក្រសួងនិងស្ថាប័នហិរញ្ញវត្ថុក្នុងកិច្ចដំណើរ ការរៀបចំបានជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលនេះដើម្បីដាក់ឱ្យទូរគមនាគមន៍កម្ពុជាក្លាយទៅជាសហ គ្រាសសាធារណៈរបស់រដ្ឋស្របតាមគោល នយោបាយនៃកំណែ ទំរង់សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលអាណត្តិទី២(២០០១-
២០០៥)។ 

ឯកឧត្តមក៏បានរាយការណ៍បញ្ជាក់ជូនពី លទ្ធផលខិតខំប្រឹងប្រែងរបស់ក្រសួងអាណាព្យាបាលទាំងពីរក្នុងស្មារតីសហការលើកម្មវិធីការងារសម្រេចបានកន្លងមកៈ

១- ក្រុមប្រឹក្សាភិបាលសហគ្រាសត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៤២អនក្រ.តកចុះថ្ងៃទី០២ខែមីនាឆ្នាំ២០០៥ បន្ទាប់ពីការ ជ្រើសរើសចាត់តាំងៈ 
​​     ១.១- អគ្គនាយកម្នាក់ អនុក្រឹត្យលេខ២៥អនក្រ.តតចុះថ្ងៃទី១៣ខែមករាឆ្នាំ២០០៥ 
     ១.២- មន្រ្តីត្រួតពិនិត្យរដ្ឋម្នាក់ អនុក្រឹត្យលេខ៩៩អនក្រ.តតចុះថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០០៥។

២- ទ្រព្យធនរបស់សហគ្រាសក៏ត្រូវបានរៀបចំផ្អែកលើលទ្ធផលការងារនៃគណៈកម្មការអន្តរក្រសួងផ្ញើជូនក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុលិខិតលេខ២០៤២ប.ទ. ចុះថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០០៥និង ចុះហត្ថលេខារួមនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០០៥លើតារាងតុល្យការ ដែលមានដើមទុនសរុប១៦៤,៨២៣,៦៩២,៣៧៦រៀល។

៣- សេចក្តីព្រាងលក្ខន្តិកៈសហគ្រាសត្រូវបានអនុម័តដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០០៥។

៤- ឯក្រុមប្រឹក្សាភិបាលសហគ្រាសបានអនុវត្តតួនាទីរបស់ខ្លួនជាអាទិ៍បានរៀបចំរចនាសម័្ពន្ធសហគ្រាសនិងបានអនុម័តរួច
ហើយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៥ និងកំពុងបន្តការពិភាក្សាផ្ទៃក្នុងលើៈ 
     ៤.១-សេចក្តីព្រាងលក្ខន្តិកៈបុគ្គលិកធ្វើនៅថ្ងៃទី២១ខែមីនាឆ្នាំ២០០៥ 
     ៤.២-ប្រភេទនិងតារាងប្រាក់បៀវត្សរ៍ 
     ៤.៣-ផែនការសេវាកម្ម-អាជីវកម្មឆ្នាំ២០០៦ 
     ៤.៤-ការជ្រើសរើសតំណាងបុគ្គលិកម្នាក់ដែលជាសមាជិកស័្វយប្រវត្តិនៃក្រុមប្រឹក្សាភិបាល។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបានថ្លែងនូវក្តីសង្ឃឹមទុកចិត្តលើអស់លោក - លោកស្រីក្នុងក្រុមប្រឹក្សាភិបាលនិង លោក  អគ្គនាយកក្នុងការដឹកនាំនិងគ្រប់គ្រង ទូរគមនាគមន៍កម្ពុជាទទួលបាន ជោគជ័យក្នុងអាណត្តិដ៏ដំបូងនេះនិងដើម្បីកិច្ច អភិវឌ្ឍន៍ យូរអង្វែងនៃវិស័យទូរគមនាគមន៍កម្ពុជា។ និងបានសំដែងនូវការកោតសរសើរដ៏ធំធេងចំពោះមន្ត្រីរាជការថ្នាក់ដឹក នាំក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មធ្វើឱ្យកិច្ចសហការនេះបាន សម្រេចប្រកបដោយជោគជ័យ។

ឯកឧត្តមក៏បានសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតសភាចារ្យជាតំណាងខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនា តេជោ នាយករដ្ឋមន្ត្រីដែលបានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងឱកាសនេះ។ ក្នុងមតិសំណេះសំណាលចំពោះអង្គពិធីនាពេលនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថាៈការដាក់ឱ្យ ដំណើរការទូរគមនាគមន៍កម្ពុជាជាសហគ្រាសសាធារណៈនាពេលនេះគឺដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាពបំផុតនិង ទាន់ពេលវេលាទៅនឹងតម្រូវការកសាងសេដ្ឋកិច្ចកម្ពុជាទៅតាមទិសដៅនៃសកលភាវូបនីយកម្មនិងគោលនយោបាយអភិវឌ្ឍន៍វិស័យ ទូរគមនាគមន៍នៅកម្ពុជា។

ទូរគមនាគមន៍កម្ពុជាបានបង្កើតឡើងដោយក្រសួងអាណាព្យាបាលទាំងពីរគឺក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និង ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុហើយដែលមានដើមទុនដំបូងចំនួនប្រមាណ ៧០លានដុល្លារអាមេរិក ក្នុងនោះ៣០លានដុល្លារអាមេរិក ប្រទេសជប៉ុនជាអ្នកជួយគាំទ្រ។ ទិសដៅរបស់រដ្ឋាភិបាលលើវិស័យទូរគមនាគមន៍គឺកសាងឱ្យបាននូវប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាននិង ទូរគមនាគមន៍ដ៏ទំនើបនិងសមស្របដែលអាចមានលទ្ធភាពផ្តល់ឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសនូវសេវាទូរគមនាគមន៍ទាន់សម័យ មានទំនុកចិត្តដូចដែលប្រទេសជិតខាងនៅក្នុងតំបន់កំពុងប្រើប្រាស់ហើយប្រែក្លាយសេវាទូរគមនាគមន៍នោះឱ្យក្លាយជាហេដ្ឋារចនា សម្ព័ន្ធដ៏មាន ប្រសិទ្ធិភាពបំផុតសម្រាប់គាំទ្រដល់ការធ្វើវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មនៅកម្ពុជា។ ដូច្នេះការរៀបចំឱ្យមាន  បណ្តាញសេវាទូរស័ព្ទនិង អ៊ីនធ័រណែត គ្របដណ្តប់ពេញផ្ទៃប្រទេសពិសេសនៅតំបន់ជនបទសម្រាប់គោលដៅសេដ្ឋកិច្ចពាណិជ្ជកម្ម អប់រំសង្គមកិច្ចនិងរដ្ឋបាលគឺជាមធ្យោបាយចាំបាច់បំផុតដើម្បីសម្រេចគោលដៅនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ 
បានបន្តទៀតថាបើធ្វើដូចនេះបានកម្ពុជានឹងមានស្ថេរភាពប្រកួតប្រជែងគ្រប់គ្រាន់ជាមួយបណ្តាប្រទេសក្នុង តំបន់ក្នុងទិសដៅទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាពក្នុងរយៈពេលវែង។ប្រព័ន្ធទូរគមនាគមន៍កម្ពុជាទំនើបមានតម្លៃ ថោកដែលមានសេវាគ្របដណ្តប់ទូលំទូលាយនិងរួមវិភាគទានយ៉ាងសំខាន់ដល់ការបង្កើនប្រសិទ្ធិភាពនិងដំណើរការផលិតព្រមទាំង  សម្រួលដល់ដំណើរការទីផ្សារក៏ដូចបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈផងដែរ។

នាឱកាសដ៏ប្រសើរនេះដែរឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន និងឯកឧត្តមរដ្ឋមន្រ្តី សូរ ឃុន បានអញ្ជើញជាកិត្តិយស ក្នុងការរូតបើករបាំងស្បៃបង្ហាញស្លាកសញ្ញាសំគាល់ "LOGO" របស់ទូរគមនាគមន៍កម្ពុជាជានិមិត្តរូបដាក់ឱ្យដំណើរការជាសហគ្រាស សាធារណៈនេះចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០០៦ តទៅក្រោមក្រសែភ្នែករបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិព្រមទាំងមន្រ្តីរាជការ  របស់ក្រសួងដែលបានចូលរួម។

ឥឡូវនេះ សំរាប់ការហៅចេញទូរស័ព្ទអចល័តបង់ប្រាក់ជាមុន ( I-Call Service )របស់ លោក-អ្នក មិនតម្រូវចុចលេខ 201 ទៀតទេ សម្រាប់អតិថិជន នៅរាជធានីភ្នំពេញ ក្បាលទូរស័ព្ទលេខ (023) 21XXXX, (023) 22XXXX, (023) 42XXXX, (023) 43XXXX, (023) 72XXXX, (023) 80XXXX, (023) 86XXXX និង សម្រាប់ អតិថិជននៅ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប (DLC) ខេត្តកំពង់ស្ពឺ អ្នកលឿង ឃុំបែកចាន ឃុំថ្នល់ទទឹង ផ្សារគគីរ និង ផ្សារព្រែកឯង ។
** លើកលែងតែក្បាលទូរស័ព្ទលេខ 023 88XXXX និង 023 89XXXX ។
ព័ត៌មានលម្អិត សូមទំនាក់ទំនង ទូរស័ព្ទ : 023 720 777 ឬ 777 និង ទូរសារ : 023 720 766 ។

ឥឡូវនេះ លោកអ្នកអាចរកជាវប័ណ្ណស័ព្ទ អាយខល នៅគ្រប់បញ្ជរប្រៃសណីយ៍កម្ពុជាទូទាំងប្រទេស សំរាប់ព័ត៌មានលំអិត សូមទាក់ទងទូរស័ព្ទ លេខ ០២៣ ៧២០ ៧៧៧ ឫ ៧៧៧ ។

 

 

TC Mail

ផ្សព្វផ្សាយពានិជ្ជកម្ម

កន្លែងទាញយក

ទទួលសំបុត្រសារពត៌មាន

ការបញ្ចេញមតិ

Internet Problem?

Slow - 0%
Error Connection - 0%
Email Problem - 0%
Difficult to browse website - 0%
Others - 0%

Total votes: 0
The voting for this poll has ended on: ឧសភា 30, 2014

កត់ត្រាអ្នកទស្សនា

3836086
ថ្ងៃនេះ
ពីម្សិលមិញ
សប្តាហ៍នេះ
សប្តាហ៍មុន
ខែនេះ
ខែមុន
គ្រប់ពេល
330
537
2634
3829884
10271
21491
3836086

ភ្ជាប់ទៅគេហទំព័រផ្សេងៗ

ទំនាក់ទំនង

ទំនាក់ទំនងស្នាក់ការកណ្តាលអាសយដ្ឋានលេខ ៩៥-៩៧ មហាវិថី ព្រះសីហនុ កែងផ្លូវ ១០៥ ស/ក បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (855)23 722 227
ទូរសារ: 

អុីម៉ែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។  
...............................................................
ទូរស័ព្ទ: (855)23 211 111, Hotline: 1408/(855)23 261 111
អុីម៉ែល
: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។
គេហទំព័រ: www.tc.com.kh