Events

 

ទូរគមនាគមន៍កម្ពុជា(ទ.ក.) មានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនា  ស្តង់តាំងពិព័រណ៍របស់ទូរគមនាគមន៍កម្ពុជា  ដែលបានរៀបចំនៅក្នុងពិធីបុណ្យទន្លេ​​ នៅក្រុងតាខ្មៅ   ខេត្តកណ្តាល  ចាប់ពីថ្ងៃសុក្រ​​  ០៨រោចដល់១០រោច​​  ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១  ត្រូវនឹងថ្ងៃទី០៩ ដល់ទី១១​  ខែមីនា ឆ្នាំ២០១៨។ 

 

 

 

 

 

 

 

 

====================================================================================================

 

នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦ ​ត្រូវនឹងថ្ងៃ០៨រោជ  ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០  ទូរគមនាគមន៍កម្ពុជា ក្រោមការដឹកនាំដោយ លោក សន វី ជាអគ្គនាយកស្តីទីនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន  លោក-លោកស្រីអនុប្រធាន នាយកដ្ឋាន លោកជំនួយការ លោកប្រធានការិយាល័យ និងនិយោជិតជាច្រើនរូបទៀត បានអញ្ជើញចូលរួមដង្ហែរទានព្រះវស្សា ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ទៅកាន់វត្តចំនួនបី គឺវត្តព្រែកតូច វត្តត្រពាំងឈូក និងវត្តធនមន្ត ស្ថិតនៅឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ក្នុងខណៈដែលប្រគេនទានព្រះវស្សាដល់ព្រះសង្ឃចំនួនបីវត្តនោះ ទូរគមនាគ មន៍កម្ពុជាក៏បានប្រគេនបច្ច័យ និងទ័យទានមួយចំនួនទៀតផងដែរ។

 

ក្នុងការប្រារព្ធពិធីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍ពីលោកញឹម វណ្ណឌឹន គណៈអភិបាលស្រុកស្អាង លោក ទេព សូត្រ គណៈអភិបាលឃុំព្រែកគយ លោកតាជី ​យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តជាច្រើនផងដែរ។

 

 

1

2

3

4

5

6

===================================================================================================

កាលពីរសៀលថ្ងៃទី ១១ ឧសភា ឆ្នាំ២០១៦ ទូរគមនាគមន៍កម្ពុជា មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ អមដំណើរដោយឯកឧត្តម អនុរដ្ឋលេខាធិការ និង ឯកឧត្តម អគ្គនាយករដ្ឋបាល បានអញ្ជើញមកធ្វើការសំណេះសំណាលជាមួយថ្នាក់ដឹកនាំ របស់ទ.ក។ ថ្នាក់ដឹកនាំដែលអញ្ជើញទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយឯកឧត្តមរដ្ឋមន្ត្រីមាន ឯកឧត្តម ខូវ មករា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លោក សន វី អគ្គនាយកស្តីទី លោកអគ្គនាយករង លោកប្រធាន និង លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីជាជំនួយការ និង លោកប្រធាន លោក លោកស្រីអនុប្រធាន ការិយាល័យផងដែរ។ ក្នុងការជួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ល្អៗ អោយមានការសហការគ្នាល្អ ខិតខំប្រឹងប្រែងធ្វើការងារបន្តទៀត ដើម្បី ទ.ក មានភាពរីកចម្រើន ពីព្រោះវិស័យទូរគមនាគមន៍មានការប្រកួតប្រជែងខ្លាំង។ បន្ទាប់ពីបញ្ចប់ការសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម អនុរដ្ឋលេខាធិការ និង ឯកឧត្តម អគ្គនាយករដ្ឋបាល ក៏បានអញ្ជើញពិនិត្យមើល បញ្ជរបម្រើសេវាអតិថិជន ឧបករណ៍បរិក្ខារបច្ចេកទេសមួយចំនួន និង សួរសុខទុក្ខដល់និយោជិតទ.កផងដែរ។

 

1

 

2

3

==============================================================================================================================================================

 

កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦   វេលាម៉ោង០៧.៣០នាទី ព្រឹក នៅទូរគមនាគមន៍កម្ពុជា ស្នាក់ការកណ្តាល បានប្រារព្ធពិធីសូត្រមន្ត  ដោយបាននិមន្តព្រះសង្ឃចំនួន៥អង្គ តាជី និងយាយជីមួយចំនួនទៀត។ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងមុនថ្ងៃបុណ្យចូលឆ្នាំថ្មី  ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០  ដែលជាពិធីបុណ្យប្រពៃណីខ្មែរ។  គោលបំណងនៃការធ្វើពិធីនេះ  ដើម្បីសូមពរជ័យ  សិរីសួស្តី  ជ័យមង្គល  បវរមហាប្រសើរ  នៅឆ្នាំថ្មី អោយចូលមានដល់ទូរគមនាគមន៍កម្ពុជា ក៏ដូចជានិយោជិតរបស់ទូរគមនាគមន៍កម្ពុជាទាំងអស់។  នៅក្នុងឱកាសប្រារព្ធពិធីសូត្រមន្តនោះ  មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូវ មករា ប្រធានក្រុមប្រឹក្សាភិបាល ទ.ក និង  លោក សន វី អគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ  លោក/លោកស្រីជាជំនួយការ និងនិយោជិតក្រោមឱវាទជាច្រើនផងដែរ។

 

sot mun first

sot mun last

=======================================================================================================================================

 

ទូរគមនាគមន៍កម្ពុជាដឹកនាំដោយ ឯកឧត្តមអគ្គនាយក ឡាយ ម៉ារីវ៉ូ និងថ្នាក់ដឹកនាំទ.ក មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាបានមូលមតិជាឯកច្ឆន្ទផ្តួចផ្តើមប្រារពធ្វើបុណ្យកឋិនទានមហាសាមគ្គីដង្ហែវេប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធិសីមាវត្តព្រែកតូច ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។ ការប្រារព្ធធ្វើពិធីអង្គកឋិនទាននេះដោយមានការចូលរួមពីសំណាក់លោកអាចារ្យ គណៈកម្មការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ព្រែកតូចផងដែរ។ កម្មវិធីបុណ្យសូត្រមុន នៅថ្ងៃទី ១១ កើតខែ កក្តិក ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនិងថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង 03:00 នាទីរសៀលនៅទីអារាមវត្តព្រែកតូច។ លុះព្រឹកឡើងថ្ងៃអាទិត្យទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៧ ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ លុះម៉ោង ១ ថ្ងៃត្រង់ជួបជុំពុទ្ធបរិស័ទទាំងអស់ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ ៣ ជុំ រួចវេប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

 

ក្នុងការអញ្ជើញចូលរួមដង្ហែអង្គកឋិនទាន ឯកឧត្តមអគ្គនាយក ទ.ក លោកអគ្គនាយករង លោកប្រធាន / លោក-លោកស្រីអនុប្រធាននាយកដ្ឋាន ជំនួយការ និង និយោជិត ទ.ក មួយចំនួនទៀត ។

picture 1

picture 2

 

====================================================================================================

នៅថ្ងៃអង្គារ៍  ទី០៦ ខែតុលា ឆ្នាំ២០១៥ ​ត្រូវនឹងថ្ងៃ០៩រោជ  ខែភទ្របទ ឆ្នាំមមែ សប្តស័ក្ត ព.ស២៥៥៩  វេលាម៉ោង១៥ និងសូន្យនាទី ទូរគមនាគមន៍កម្ពុជាបានចូលរួមសូត្រមន្តកាន់បិណ្ឌ  វេនទី១០  នៃទិវារបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ  នៅវត្តស្រះចក  ហៅវត្តវិមានតេជៈ  ស្ថិតនៅក្នុងសង្កាត់ស្រះចក  ខ័ណ្ឌដូនពេញ  រាជធានីភ្នំពេញ។

 

            នៅព្រឹកថ្ងៃពុធ  ទី០៧ ខែតុលា ឆ្នាំ២០១៥ ​ត្រូវនឹងថ្ងៃ១០រោជ  ខែភទ្របទ ឆ្នាំមមែ សប្តស័ក្ត ព.ស២៥៥៩  វេលាម៉ោង៧ និងសូន្យនាទី  បានប្រគេនយាគូដល់ព្រះសង្ឃ   លុះម៉ោង៩ និងសូន្យនាទី  បានធ្វើពិធីរាប់បាត្រ  និងម៉ោង ១០ និងសូន្យនាទី  វេរភក្តាហារប្រគេនព្រះសង្ឃដើម្បីបង្សកូលឆ្លងជាកិច្ចបង្ហើយបុណ្យ។

 

ក្នុងការអញ្ជើញចូលរួមក្នុងពិធីនោះ  ដឹកនាំដោយ ឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមដោយលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន  លោក-លោកស្រីអនុប្រធាននាយកដ្ឋាន  លោកប្រធានការិយាល័យ  លោក-លោកស្រីអនុប្រធានការិយាល័យ  ជំនួយការ និងនិយោជិតជាច្រើនរូបទៀត។

showpchum1

 

showpchum2

=============================================================================================================

 

The activities of T.C’s monthly report meeting and work achievement on 2015 September

On 14 September, 2015 Telecom Cambodia had a monthly report meeting and work achievement on 2015 September, presided over by H.E Mr. LAY MARIVEAU, delegation of the royal government in charge of director general of Telecom Cambodia, attended by vice general director, director of department, deputy director of department, assistants and other members. The great and proud result, which has achieved in this month amongst other results of Telecom Cambodia, is to complete successfully Signal Transmission Capacity Installation Project from STM-16 to STM-64 (10G). Especially, it is also to provide customer’s satisfaction at every T.C’s branches in the country. Surprisingly, it is more special to our customer to use TC’s internet with fast speed. Moreover, T.C has the capability to provide DPLC service to satisfy operator companies and ISPs with high quality and reliable confidence. 

meeting

 

meeting1

 

==============================================================================================================================

new image

 ==============================================================================================================================

On 17th July, 2015, Telecom Cambodia sponsored National Institute of Post and Telecommunication Information Committee Technology, called NIPTICT, for 450 US dollars to support Ministry of Posts and Telecommunications’ sport sector. This sponsorship is to reflect that Telecom Cambodia has also promoted the sport sector in accord with this sector has been in progress and has been fascinated by the whole Cambodian people lately.

 

shownew

 ==============================================================================================================================

On 25th June 2015, Telecom Cambodia participated in CAMBODIA ICT AWARD ceremony and 150th Anniversary of International Telecommunication Union at Phnom Penh Phokeethra Hotel, presided over by H.E PRAK SOKHON, Minister of Posts and Telecommunications. Telecom Cambodia showed the image of previous receiving awards, the potential of optical fiber backbone network, business location in other provinces/ towns and useful services to the visitors. In the ceremony, Telecom Cambodia had a great honor to get the 2015 CAMBODIA ICT AWARD given by H.E PRAK SOKHON and received by H.E LAY MARAVEAU, delegation of the royal government in charge of director general of Telecom Cambodia. Also, TC’s shows were visited and fascinated by a lot of local and international visitors.

 

show1

 

show2

 ================================================================================

កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥   ត្រូវនឹងថ្ងៃទី០៤រោច  ខែពិសាខ  ឆ្នាំមមែរ  សប្តស័ក ព.ស ២៥៥៩  ទូរគមនាគមន៍កម្ពុជា បានចូលរួមរៀបចំតាំងពិព័រណ៍ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល  ដែលជា បុណ្យប្រពៃណីជាតិ  នៅទីរួមខេត្តបាត់ដំបង  ជាមួយក្រសួង្រៃសណីយ៍ និងទូរគមនាគមន៍។  ក្នុងព្រះរាជពិធីនោះដែរ ទូរគមនាគមន៍កម្ពុជា បានដាក់តាំងបង្ហាញមានដូចជាៈ សកម្មភាពនានារបស់ថ្នាក់ដឹកនាំ សក្តានុពល នៃបណ្តាញឆ្អឹងខ្នងកាប្លិ៍អុបទិក  ទីតាំងអាជីវកម្មនៅតាមបណ្តាខេត្ត ក្រុង/ស្រុក សកម្មភាពរបស់អ្នកបច្ចេកទេស ស្ថាបនាសេវាបណ្តាញទូរគមនាគមន៍  សកម្មភាពបំរើសេវាជូនអតិថិជន និងបរិក្ខារទូរគមនាគមន៍ មួយចំនួន ទៀត។ក្នុងឱកាសនោះដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  មន្ត្រីជាន់ខ្ពស់  និងជាមហាជនយ៉ាងច្រើន  បានសព្វព្រះរាជហរទ័យ យាងទត និងទស្សនា  លើរូបភាព និងបរិក្ខារទូរគមនាគមន៍  ដែលបានដាក់តាំងបង្ហាញ ក្នុងព្រះរាជពិធីជា ប្រវត្តិសាស្ត្រនេះដែរ ។

 

 

---------------------------------------------------------------------------------------------------------------------------

កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥   វេលាម៉ោង១៥.០០នាទី នៅទូរគមនាគមន៍កម្ពុជា ស្នាក់ការកណ្តាល បានប្រារព្ធពិធីសូត្រមន្ត  ដោយបាននិមន្តព្រះសង្ឃចំនួន៤អង្គ តាជី និងយាយជីមួយចំនួនទៀត។  ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងមុនថ្ងៃបុណ្យចូលឆ្នាំថ្មី  ឆ្នាំមរមែ  សប្តស័ក ព.ស ២៥៥៩  ដែលជាពិធីបុណ្យប្រពៃណីខ្មែរ។  គោលបំណងនៃការធ្វើពិធីនេះ  ដើម្បីសូមពរជ័យ  សិរីសួស្តី  ជ័យមង្គល  បវរមហាប្រសើរ  នៅឆ្នាំថ្មី អោយចូលមានដល់ទូរគមនាគមន៍កម្ពុជា ក៏ដូចជានិយោជិតរបស់ទូរគមនាគមន៍កម្ពុជាទាំងអស់។  នៅក្នុងឱកាសប្រារព្ធពិធីសូត្រមន្តនោះ  មានការអញ្ជើញចូលរួមពី ឯកឧត្តមឡាយ   ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីអនុប្រធាននាយកដ្ឋាន លោក/លោកស្រីប្រធានការិយាល័យ លោក/លោកស្រីអនុប្រធានការិយាល័យ  លោក/លោកស្រីជាជំនួយការ និងនិយោជិតក្រោមឱវាទជាច្រើនផងដែរ។

 

 sot mun

 

 

ក្នុងឱកាសទិវានារីអន្តរជាតិខួបលើកទី១០៤ ថ្ងៃទី៨មីនា ឆ្នាំ២០១៥ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ទូរគមនាគមន៍កម្ពុជា បានធ្វើពិធីសំណេះសំណាលជាមួយនិយោជិតនារី ក្រោមអធិបតីភាព ឯកឧត្តមឡាយ   ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោកប្រធានសវនកម្មផងដែរ។ ការធ្វើពិធីសំណេះសំណាលនេះ ក្នុងគោលបំណងចូលរួមលើកកំពស់សិទិ្ធស្រ្តី និង លើកកំពស់សីលធម៌សង្គមដោយផ្តល់តម្លៃស្រ្តីខ្មែរ ក៏ដូចជាស្រ្តីទូទាំងពិភពលោក និងគ្រួសារខ្មែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានថ្លែងសំណេះសំណាលដោយការផ្តល់មតិ  យោបល់ល្អៗ  និងផ្តល់ជូនជាថវិការ និងវត្ថុអនុស្សាវរីយ៍ ក្នុងន័យជួយលើកកំពស់ និងផ្តល់តម្លៃស្រ្តីគ្រប់ស្រទាប់។  លោកស្រី អ៊ុន ឯកមុន្នី តំណាងអោយស្រ្តីនៅក្នុងទូរគមនាគមន៍កម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គនាយកទូរគមនាគមន៍កម្ពុជា ដែលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ និងសមាជិកទាំងអស់ក្នុងពិធីនេះ។ 

 

 

women

 

====================================================================================================

 

កាលពីថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០១៥ ក្រុមការងារ PMU របស់ទូរគមនាគមន៍ បានចូលរួមអមដំណើរ ឯកឧត្តមឡាយ ម៉ារីវ៉ូប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងមានការអញ្ជើញចូលរួមពីអង្គការJICA, KDDI, ក្រុមហ៊ុនASBផងដែរ ដើម្បីចុះពិនិត្យដំណើរការសាងសង់អគារក្នុងគម្រោងCP-P5ចំនួន០៩ទីតាំង នៅក្រុងតាខ្មៅ ខេត្តតាកែវ ស្រុកត្រាំកក់ ស្រុកបន្ទាយមាស ស្រុកកំពង់ត្រាច ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងស្រុកព្រៃនប់។ ជាលទ្ធផលក្នុងការចុះពិនិត្យនោះដែរ ក្រុមការងារបានពិនិត្យ និង    ផ្តល់យោបល់ កែតម្រូវចំណុចមួយចំនួន  ដើម្បីអោយដំណើរការសាងសង់នេះ មានភាពត្រឹមត្រូវតាមបទដ្ឋាន 

 

un

 

====================================================================================================

 

1

2

3

 

 

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារទូរគមនាគមន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទ.ក. និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគម្រោងCP-P5 នៅក្នុងបរិវេណការិយាល័យប.ទ.ស្រុកត្រាំកក់ និងក្នុងបរិវេណមន្ទីរប.ទ.ខេត្តតាកែវ ដែលអមដំណើរដោយលោកអគ្គនាយករង លោកប្រធាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងនិយោជិត ព្រមទាំងមានការអញ្ជើញចូលរួមរបស់លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ និងសហការី, តំណាងអង្គការ JICA, តំណាងក្រុមហ៊ុន Marubeni/Alcatel-Lucent Shanghai Bell,  ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless។

 

 

pict3

pict4

---------------------------------------------------------------------------------------------------------------

កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ក្រុមការងារទូរគមនាគមន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តម ឡាយ ម៉ារីវ៉ូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកទ.. និងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីក្នុងក្របខ័ណ្ឌគម្រោងCP-P5 នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអមដំណើរដោយលោកអគ្គនាយករង លោកប្រធាន-លោកលោកស្រីអនុប្រធាននាយកដ្ឋាន និងនិយោជិត ព្រមទាំងមានការអញ្ជើញចូលរួមរបស់លោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល និងសហការី, តំណាងក្រុមហ៊ុន Marubeni/Alcatel-Lucent Shanghai Bell,  ភាគី Consultant និងក្រុមហ៊ុនសាងសង់ Wire & Wireless

 

pict1

 

pict2

 

------------------------------------------------------------------------------------------------------------

 

$1   On 24-25 November 2014, H.E. Mr. Lay Mariveau, delegation of the royal government in charge of director general of Telecom Cambodia, accompanied by the directors and employees of T.C., participated in ground breaking ceremony of new TC’s building in project of CP-P5 in Kompong Trach district and Kampot provincial town. This ceremony was also attended by head of the Posts and Telecomunications department and officers in Kampot provice, representative of Japanese consultants (CP-P5 project, KDDI) and other related company representatives. It was lasted closely and finished completely in the morning of November 25, 2014. 

 

 

 

tc copy

 

 

tc copy

-----------------------------------------------------------------------------------------------------------------------

 

     On October 08-09, 2014, H.E. Mr. Lay Marivo, delegation of the royal government in charge of director general of Telecom Cambodia, led the employees and directors of T.C. accompanied by many other and representatives from all stakeholders related to the CP-P5 project to attend the ground breaking ceremony for new T.C. building at the compound of post and telecommunications in Kep province. The ceremony lasted closely and finished in the afternoon october 9, 2014.

    On October 21, 2014, H.E. Mr. Lay Mariveau, delegation of the royal government in charge of director general of Telecom Cambodia, participated in ground breaking ceremony of new TC’s building in project of CP-P5 in Preynub district, Preah Sihanouk province. Honor the ceremony were District governor of Preynub, Officer of Preah Sihanouk’s post and telecommunications and other related company representatives in the project Alcatel-Lucent ASB and W&W (Wireland & Wireless). After the ground breaking ceremony finished, H.E. Mr. Lay Mariveau handed the Master plan’s book to Alcatel-Lucent, W&W Company as symbol of construction start.

     On October 31, 2014, Mr. Som Somono, Deputy General Director of Telecom Cambodia and representative of H.E. Lay Mariveau, together with representatives of Alcatel-Lucent Shanghai Bell company, Consultant Representative and Wire & Wireless construction, joined in ground breaking ceremony of new building in the project of CP-P5 on NR-7, Chrei vean commune, Prey chhor district, Kampong Cham province.

The CP-P5 project of backbone network construction (Master optical network) is serving as the project to connect with TC’s exsiting backbone at Mekong sub-region (GMS-IS) from Cambodia border (Dong Krolor) – Laos via national road 7 to Kampong Cham downtown and from Siem Reap via National Road 6A to Skun Downtown. The project has also connectedTC’s backbone network, which is German’s aids, from Cambodian border (Krong Poipet) – Thailand via 5 National Road to Phnom Penh and via National Road 1 to Cambodian border (Krong Bavet) – Vietnam.

Completion of this project (CP-P5) will serve as the long term strategic investment for Telecom Cambodia, a change to its quality of services and network to the customers and a link the world together with broadband services. 

tc copy

tc copy

tc copy

tc copy

 

====================================================================================================

LAUNCHING CEREMONY OF “ TELECOM CAMBODIA ”
AS A PUBLIC ENTERPRISE

Cambodian Ministry of Posts and Telecommunications held a launching ceremony on January 5, 2006, at Bayon Satellite Station.

This ceremony was presided over by H.E Deputy Prime Minister SOK AN, distinguished representative of Samdech HUN SEN, Prime Minister of the Royal Government of Cambodia.The ceremony was also attended by ambassadors of many countries in the Kingdom of Cambodia, H.E Ministers, Secretaries of State, Under-Secretaries of State representing ministries and institutions of the Royal Government, civil servants and employees from Ministry of Posts and Telecommunications witnessed by some 700 participants.


H.E SO KHUN, Minister of Posts and Telecommunications, made a speech illustrating t he development gained over the past years by the telecommunication sector itself and he especially focused on the great efforts of the Ministry in developing this sector into rural areas. In addition, His Excellency pointed out all the efforts made by the Ministry and financial institutions in their step-by-step arrangements since 2000 until today in order that Telecom Cambodia became a public enterprise , in conformity with the economic reform policy of the Royal Government in the second mandate (2001- 2005). His Excellency So Khun also made a report of achievements gained by the two supervising Ministries in collaboration with the previously achieved work programs:


1- The Board of Directors of the enterprise was established by the Sub-Decree No. 242 dated March 02,2005 after the appointment of :

     1.1 One Deputy Director: Sub-Decree No.25 dated January 13, 2005
     1.2 One supervising official: Sub-Decree No.99 dated February 2,2005


2- Property of the enterprise was arranged based on the work result of the Inter-Ministerial Committee, sent to Ministry of Economy and Finance with the Letter No. 2042 dated September 7, 2005 and jointly signed on November 2, 2005 with a balance sheet showing 164,823,692,376 Riels.


3- The draft of the enterprise's Statute was approved by Ministry of Economy and Finance on November 2, 200 5.


4- The Board of Directors of the enterprise has carried out its duties such as organizing the structure of the enterprise which was approved on August 23, 2005 . The Board has been undergoing reform in following areas:

     4.1- The draft of employees' statute made on March 21,2005
     4.2- Type and salaries scales
     4.3- 2006/2007 Business/Service Plan
     4.4- The selection of employee representative who is an automatic member of the Board of Directors.


On the occasion, His Excellency also afirmed his confidence on members of the Board of Directors and the Deputy Director in leading and managing Telecom of Cambodia to meet successfully this first mandate and achieve the long-term development of Telecom of Cambodia. Moreover, His Excellency expressed his appreciation for all the leading officials of the Ministry of Posts and Telecommunications and Ministry of Economy and Finance which had been making active efforts so that this cooperation could be successfully achieved.


His Excellency, lastly, expressed his profound thanks to H.E Deputy Prime Minister, distinguished representative of Samdech Prime Minister Hun Sen, who kindly presided over the ceremony that day.

During the ceremony , H.E Deputy Prime Minister SOK AN said that the launch of The state-run Cambodian Telecommunications Company as the public enterprise is aimed to cope with the growing demand in telecommu- nication services and in building Cambodian economy towards globalization.


The state-run “ TELECOM CAMBODIA” Company is established with two supervising Ministries, that is, the Ministry of Posts and Telecommunications and Ministry of Economy and Finance, with a roughly initial capital of 70 million US dollars; 30 million US dollars of which is funded by Japan. The main goals of the government with respect to the telecommunication sector are to develop an appropriate and m odem information technology and telecommunications enabling users in the country to access reliable and sophisticated telecommunications services competitive with the neighboring countries in the region and to transform such

Telecommunications services into an efficient infrastructure supporting investment and trade in Cambodia. To this end, it is of pivotal importance to create in place the phone and internet network throughout the country, particularly in the rural area for the economic, commercial, educational, social and administrative purposes.


H.E Deputy Prime Minister Sok An added that should it become a reality, Cambodia will be competitive with other countries in the region, leading to the sustainable and long-term economic development. Such moderm and affordable telecommunications system with broad coverage will evidently and significantly contribute to the increased effectiveness and production and serve as a means to facilitate the market process, promote the effectiveness of management and provide public services.


H.E Deputy Prime Ministry SOK AN and H.E Minister SO KHUN, have opened and removed, at this auspicious event, the cloth viewing the "LOGO" of the Telecommunication of Cambodia and serving as symbol to officially launch this public enterprise as of January 5, 2006 in the presence of national and international distinguished guests and civil servants of the concerned Ministries.

 

ឥឡូវនេះ សំរាប់ការហៅចេញទូរស័ព្ទអចល័តបង់ប្រាក់ជាមុន ( I-Call Service )របស់ លោក-អ្នក មិនតម្រូវចុចលេខ 201 ទៀតទេ សម្រាប់អតិថិជន នៅរាជធានីភ្នំពេញ ក្បាលទូរស័ព្ទលេខ (023) 21XXXX, (023) 22XXXX, (023) 42XXXX, (023) 43XXXX, (023) 72XXXX, (023) 80XXXX, (023) 86XXXX និង សម្រាប់ អតិថិជននៅ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប (DLC) ខេត្តកំពង់ស្ពឺ អ្នកលឿង ឃុំបែកចាន ឃុំថ្នល់ទទឹង ផ្សារគគីរ និង ផ្សារព្រែកឯង ។
** លើកលែងតែក្បាលទូរស័ព្ទលេខ 023 88XXXX និង 023 89XXXX ។
ព័ត៌មានលម្អិត សូមទំនាក់ទំនង ទូរស័ព្ទ : 023 720 777 ឬ 777 និង ទូរសារ : 023 720 766 ។

ឥឡូវនេះ លោកអ្នកអាចរកជាវប័ណ្ណស័ព្ទ អាយខល នៅគ្រប់បញ្ជរប្រៃសណីយ៍កម្ពុជាទូទាំងប្រទេស សំរាប់ព័ត៌មានលំអិត សូមទាក់ទងទូរស័ព្ទ លេខ ០២៣ ៧២០ ៧៧៧ ឫ ៧៧៧ ។

 

 

TC Mail

Video Clip

Subscribe Newsletter

Polls

Internet Problem?

Slow - 0%
Error Connection - 0%
Email Problem - 0%
Difficult to browse website - 0%
Others - 0%

Total votes: 0
The voting for this poll has ended on: May 30, 2014

Visitors Counter

3405388
Today
Yesterday
This Week
Last Week
This Month
Last Month
All days
1277
1043
14043
3375306
39332
61371
3405388

CONTACT US

Nº. 95-97 ,Preah Sihanouk Blvd, Corner St. 105 ,Sangkat Boeung Prolit, Khan 7 Makara, Phnom Penh City, Cambodia.
Tel:(855)23 722 227
Fax:(855)23 723 700

Email: This email address is being protected from spambots. You need JavaScript enabled to view it.
...............................................................
Tel:(855)23 211 111
Hot line: 1408
Fax:(855)23 720 611
Office: Email: This email address is being protected from spambots. You need JavaScript enabled to view it.
Website: www.tc.com.kh